អគ្គីសនីកម្ពុជា ចាប់ផ្តើមដាក់កាបកប់បាតទន្លេ ដល់ខេត្តក្រចេះហើយ


ថ្ងៃទី ២៥ ខែមីនា ២០១៦ ការដាក់កាបអគ្គិសនីកប់បាតទន្លេបានឈានមកដល់ខេត្តក្រចេះហើយ៖ អគ្គិសនីកម្ពុជា-EDC បានចាប់ផ្តើមដាក់កាបកប់បាតទន្លេដើម្បីផ្តល់ការផ្គត់ផ្គង់អគ្គិសនីឲ្យកោះឋិតនៅកណ្តាលទន្លេមេគង្គ ចំនួន ២ នៅក្នុង ខេត្តក្រចេះ គឺកោះទ្រង់ ដែលឋិតនៅ ប្របជាមួយក្រុងក្រចេះ និងកោះច្រែង ដែលនៅប្របជាមួយស្រុកព្រែកប្រសព្វ ។ កោះទាំង ២ នេះ គឺជាកោះដែលពុំទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ ។ ប្រភពអគ្គិសនីដែលបានបញ្ជូនទៅឲ្យ គឺជាប្រភពដែលរុញបន្តយ៉ាងឆ្ងាយ ដែលមានថ្លៃនៅខ្ពស់ជាងថ្លៃកំណត់ថ្មីនៅឡើយ ប៉ុន្តែការដាក់កាប ឲ្យហើយនេះ ដើម្បីឲ្យប្រជាពលរដ្ឋនៅទីនោះមានអគ្គិសនីប្រើប្រាស់ក្នុងដំណាក់កាលតំបូងសិន នៅពេលអនុស្ថានីយ ខេត្តក្រចេះ ធ្វើរួចនៅឆ្នាំ ២០១៧ ពេលនោះថ្លៃអគ្គិសនីនឹងចុះថយ ដូចតំបន់បណ្តាញជាតិដ៏ទៃទៀតដែរ។ ដូច្នេះសូមប្រជាពលរដ្ឋ នៅលើកោះទាំង ២ មេត្តាយោគយល់ផង ។ សកម្មភាពខាងក្រោម គឺជាសកម្មភាពកំពុងធ្វើពីក្រុងក្រចេះកាត់ទន្លេ ឆ្ពោះទៅកោះទ្រង់ ។
EDC 26-3-2016 (2)                                                             EDC 26-3-2016 (3)
EDC 26-3-2016 (4)                                                         EDC 26-3-2016 (5)
EDC 26-3-2016 (6)                                          EDC 26-3-2016 (7)
EDC 26-3-2016 (8)                                                             EDC 26-3-2016 (9)