សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីវេទិកាអន្តរសាសនា ថ្នាក់ជាតិ នៅកម្ពុជា


កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីវេទិកាអន្តរសាសនា ថ្នាក់ជាតិ នៅកម្ពុជា ពិធីសូត្រធម៌ អធិដ្ឋាន និងបញ្ជូនសារ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងបញ្ចប់ទាសភាពសមយ័ទំនើប នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ ។