ឯកឧត្តមនាយឧត្តមសេនីយ៏ មាស សុភា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលវិក្រិត្យការ១-២និងវគ្គហ្វឹកហ្វឺនបំប៉នថ្នាក់វរសេនាតូចស៊ើបការណ៏យោធភូមិភាគទី៣


ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមនាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលវិក្រិត្យការ១-២និងវគ្គហ្វឹកហ្វឺនបំប៉នថ្នាក់វរសេនាតូចស៊ើបការណ៏យោធភូមិភាគទី៣ នៅសាលាពលទាហានទី៣។ ក្នុងពិធីបិទវគ្គនេះឯកឧត្តមនាយឧត្តមសេនីយ៏ បានឧបត្ថម្ភថវិកាចំនួន៥លានរៀល ឯកឧត្តមឧត្តមសេនីយ៏ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ ឧបត្ថម្ភថវិកាចំនួន ២លានរៀល។