ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តកំពង់ស្ពឺចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ពឈរជើងការពារជួរមុខនៅតំបន់ប្រាសាទព្រះវិហារ


នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្តកំពង់ស្ពឺចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ពឈរជើងការពារជួរមុខនៅតំបន់ប្រាសាទព្រះវិហារ និងមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ គន់ គីម ផងដែរ ។
នាក្នុងឱកាសនោះដែរឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានកោតសរសើរបងប្អូនកងទ័ពឈរជើងការពារជួរមុខនៅតំបន់ប្រាសាទព្រះវិហារដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ។ ឯកឧត្តម បានបញ្ជាក់ថាទាំងអស់នេះគឺបង្ហាញឲ្យឃើញពីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់សរភូមិក្រោយ ចំពោះសរភូមិមុខ ។
ឯកឧត្តម វ៉ី សំណាង ក៏បានឧបត្ថម្ភទៅដល់កងពល និងវរៈ ចំនួន ០៧អង្គភាពនូវអង្ករស្រែចំរុះ ៧តោន មី ៧០០កេះ ទឹកត្រី ៣៥០យួរ ទឹកស៊ីអ៊ីវ ៣៥០យួរ ត្រីខកំប៉ុង ៧០កំប៉ុង ប៊ីចេង៧០ គ.ក្រ ល្ពៅ ស្ពៃក្ដោប ខ្ទឹមបារាំង ត្រឡាច ត្រសក់ ៣.២០០ គ.ក្រ សាច់ជ្រូក ១០០គ.ក្រ ។ ចែកជូនទៅដល់នាយទាហាន ចំនួន ៣៥០ នូវសម្ភារៈចំនួន ៣៥០ឃីត( មី ត្រីខ ក្រមារ ថ្នាំពេទ្យ បារី ភេសជ្ជៈ) ក្នុងម្នាក់ៗទទួលមាន ០១ឃីត និង ថវិកាចំនួន ៤០.០០០ រៀល ។