សកម្មភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ


សកម្មភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧
១ -លោកប្រធានផ្នែកបសុព្យាបាលក្រុងប៉ោយប៉ែត បានបន្តចូលរួមជាមួយមន្រ្តីមកពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចុះប្រមូលសំណាកវិភាគ (បូមឈាម)ពីកម្មករ អ្នកពិឃាតសត្វ និងអ្នកដឹកជ្រូកសរុប ១៤ នាក់, យកសំណាកវិភាគពីសត្វជ្រូក ១៥ ក្បាល (យកតែទឹករំអិល តាមច្រមុះ, មាត់ និងរន្ធគូថ) ក្នុងសត្តឃាតដ្ឋាននៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត និងបន្តចុះទៅយកសំណាកវិភាគពីមាន់ចំនួន ១៩ ក្បាល (យកតែទឹករំអិល តាមច្រមុះ មាត់ និងរន្ធគូថ) ដែលមានម្ចាស់ឈ្មោះ ស៊ុន រៀប នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើម្បីស្វែងរកជំងឺឆ្លងពីសត្វទៅមនុស្ស ។
២- លោកផ្នែកផលិតកម្ម និងបសុព្យាលស្រុកអូរជ្រៅ បានចុះពិនិត្យ និងណែនាំបច្ចេកទេសបន្ថែមដល់កសិករឈ្មោះ ភុក សំនៀង កំពុងចិញ្ចឹមគោបំប៉នចំនួន ១១០ក្បាល ដោយផ្តល់ស្មៅដំណាំចំណីសត្វដែលគាត់បានដាំ (ទំហំ ១ រ៉ៃ ប្រមាណ ១.៦០០ ម៉ែត្រការ៉េ )និងចំណីផ្សំស្រេចសម្រាប់គោនាំចូលពីប្រទេសថៃ ដែលមានទីតាំងស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។