ឯកឧត្តម កែវ រតនៈ និង ឯកឧត្តម ទី នរិន្ទ អញ្ជើញចូលរួមក្នុងពិធីជួបជាមួយនិវត្តជនអគ្គិសនីកម្ពុជាជាង ៥០០ នាក់


ភាពរីករាយក្នុងពិធីជួបជាមួយនិវត្តជនអគ្គិសនីកម្ពុជាជាង ៥០០ នាក់ ដើម្បីរំលឹកពីវិភាគទានកសាងជាតិពីបាតដៃទទេរហូតដល់ប្រទេសយើងមានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ ។
ឯកឧត្តម កែវ រតនៈ និង ឯកឧត្តម ទី នរិន្ទ សង្កត់ធ្ងន់ថា ថ្វីត្បិតនៅមានការងារច្រើនទៀតដែលត្រូវបន្តធ្វើជូនជាតិ ប៉ុន្តែការរីកចម្រើនពីចំណុចសូន្យមកដល់វឌ្ឍនភាពបច្ចុប្បន្នជាការលះបង់រាប់មិនអស់របស់រាមច្បងជានិវត្តជនជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនេះជាមោទនភាពជាតិខ្មែរដែលអ្នកជំនាន់ក្រោយកំពុងរៀនសូត្រតាម និងបន្តការងារអភិវឌ្ឍន៍ឲ្យកាន់តែមានសន្ទុះខ្លាំងឡើងសម្រាប់ប្រយោជន៍ជាតិខ្មែរ ។
រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៧ ។