មេបញ្ជាការនិងនាយទាហានពលទាហានតំបន់ប្រតិការសឹងរងខេត្តកំពង់ឆ្នាំងអញ្ជេីញគោរពវិញ្ញាណក្ខ័ន្ធលោកវរសេនីយ៍ទោគង់ស៊ីណេត


កំពង់ឆ្នាំងៈ ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ លោកឧត្តមសេនីត្រី គឹម ថេន មេបញ្ជាការរង តំណាង លោក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រួមនិងនាយទានជាច្រេីនរូប ​បានអញ្ជេីញចូលរួមក្នុងពិធីបុណ្យ​ និងគោរពវិញ្ញាណក្ខន្តសព លោក វរសេនីយ៍ទោ គង់ ស៊ីណេត នាយរងលេខាធិការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលបានទទួលមរណភាណ​កាលពីថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០១៧ ដោយរោគាពាធ​ ក្នុងជន្មាយុ ៦៣ឆ្នាំ នៅគេដ្ឋាននៃសព​​ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ បន្ទាប់ពីគោរពវិញ្ញាណក្ខន្តសពរួចមក លោកមេបញ្ជាការរង បានបំពាក់សក្តិ បច្ឆាមរណៈ ថ្នាក់វរសេនីយ៍ឯកជូនដល់វិញ្ញាណក្ខន្ធសព ផងដែរ។

ក្នុងឱកាសពេលនោះ​ លោក មេបញ្ជាការ ក៏បានជូនថវិកាមូលនិធិមិត្តជួយមិត្ត​ របស់នាយទាហា​ន នាយទាហានរង ចំនួន ២,០០០,០០០​រៀល​ និងអង្ករ ចំនួន ០៤ ការ៉ុង របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជូនដល់ក្រុមគ្រួសារនៃសព ។