ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំដោយគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Duong Ngoc Hai ប្រធានគណៈកម្មាធិការត្រួតពិនិត្យទីក្រុងហូជីមិញ


(ហូជីមិញ)៖ រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Duong Ngoc Hai ប្រធានគណៈកម្មាធិការត្រួតពិនិត្យទីក្រុងហូជីមិញ នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដែលស្ថិតនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមបញ្ជាក់ថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ច ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤៕