ឯកឧត្ដម ស៊ុន ចាន់ថុល និងឯកឧត្តម ឃួង ស្រេង អញ្ជើញចុះពិនិត្យ និងសិក្សាគម្រោងស្ថាបនាពង្រីកផ្លូវ ដាក់លូ និងរៀបចំផ្លូវរថភ្លើង


នៅព្រឹក​ថ្ងៃទី​០១​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​នេះ​ ឯកឧត្ដម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី​ រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន និងឯកឧត្តម​ ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​​ បានអញ្ជើញ​ចុះ​ពិនិត្យ​ និង​សិក្សា​គម្រោង​ស្ថាបនា​ពង្រីកផ្លូវ​ ដាក់​លូ​ ​និងរៀបចំ​​ផ្លូវ​រថភ្លើង​លើផ្លូវតាំងកសាង ត​ភ្ជាប់​ពី​ផ្លូវ​រថភ្លើង​ក្បែរ​វត្ត​តាំង​កសាងចូល​ក្នុងអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ស្ថិត​នៅ​​សង្កាត់​កាកាបទី២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
គម្រោងខ្សែរថភ្លើងថ្មីនេះ នឹងបម្រើការដឹកជញ្ជូនសាធារណៈពីស្ថានីយ៍រាជាយស្ម័យយានដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។