ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយក្រុម First Global Team Cambodia ចំនួន១០រូប ដែលដឹកនាំដោយនិស្សិត ញ៉េប បុញ្ញឫទ្ធិ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រោយពីបានស្តាប់របាយការណ៍របស់ក្រុមយុវសិស្សដែលលើកឡើងពីសារបាននៃការចូលរួមប្រកួតរូបូតកម្រិតអន្តរជាតិ ឯកឧត្តមរដ្ឋមន្ត្រី បានស្ញើចសរសើរ និងថែមទាំងលើកទឹកចិត្តយុវសិស្សរបស់កម្ពុជាដែលត្រឹមជាសិស្សវិទ្យាល័យឱ្យបន្តចូលរួមការប្រកួតប្រជែងរូបូតកម្រិតពិភពលោកដែលនឹងធ្វើឡើងនៅប្រទេសក្រិកក្នុងទឹកដីអឺរ៉ុប។
សូមបញ្ជាក់ថា First Global Team Cambodia ត្រូវបានបង្កើតឡើនៅឆ្នាំ២០១៨ដែលជាប្រមូលផ្តុំដោយសិស្សមកពីសិស្សកម្រិតវិទ្យាលពីថ្នាក់ទី៩ដល់ថ្នាក់ទី១២ដែលបានធ្វើសកម្មភាពជាក្រុមមកពីសាលាផ្សេងគ្នាចំពោះការប្រកូតលើផ្នែករូបូត។ នៅឆ្នាំ២០២៤នេះក្រុម FIRST Global Team Cambodiaដែលនឹងប្រកួតនៅប្រទេសក្រិកក្រោមប្រធានបទ “ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពេលអនាគត” (Feed the Future)ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤៕