ក្នុងជំជួបជាមួយសហគ្រិនចិនប្រមាណ៥0នាក់ ដែលជាសមាជិកនៃសហព័ន្ធ សហគ្រិនចិនក្រៅប្រទេស មកពីខេត្តជីជាំង នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២0២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរ ឱ្យសហគ្រិនចិនសម្លឹងមើលឱកាសវិនិយោគផ្នែក កសិកម្ម ឧស្សាហកម្ម កសិឧស្សាហកម្ម រ៉ែថាមពលនិងវិស័យផ្សេងៗទៀតនៅខេត្តកំពង់ស្ពឺ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ស្ពឹ បច្ចុប្បន្នមានរោងចក្រ សហគ្រាស ប្រមាណជាង ៤00កន្លែងនិងមានកម្មករ និយោជិកជាង ១៦ម៉ឺននាក់កំពុងធ្វើការ។ នៅក្នុងរង្វង់រោងចក្រ សហគ្រាសកាត់ដេរ សម្លៀកបំពាក់ កាត់ដេរស្បែកជើងរបស់របរ ប្រើប្រាស់ជាដើម។
ក្នុងចំណោមរោងចក្រទាំនោះគឺមានអ្នកវិនិយោគចិនប្រមាណ៩0ភាគរយ បានវិនិយោគលើវិស័យទាំងនោះ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ថ្វីត្បិតខេត្តកំពង់ស្ពឺ មិនអាចសរុប ទំហំនៃការងារ និងការវិនិយោគរបស់សហគ្រិន ដោយសារត្រូវការពេលវេលា ប៉ុន្តែរដ្ឋបាល ខេត្តរំពឹងថា នៅឆ្នាំ២0២៤អ្នកវិនិយោគចិននៅតែមានចំនួនច្រើន ជាងបណ្តាអ្នកវិនិយោគមក ពីប្រទេសផ្សេងៗ ជុំវិញពិភពលោកដែលបានមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ពិសេសខេត្តកំពង់ស្ពឺ។
ក្នុងពិធីនោះដែរ លោកឧកញ៉ា ជីម ឃាង តំណាងឱ្យសហគ្រិន៥0នាក់ បានមាន ប្រសាសន៍ថា ដោយមើលឃើញពី សុខសន្តិភាព ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនោះ សហគ្រិនទាំងជាង៥០នាក់ ដែលមក ពីបណ្តាក្រុមហ៊ុនធំៗនៃខេត្តជីជាំងបានចាប់អារម្មណ៍ខ្លាំងលើប្រទេសកម្ពុជា។ ក្នុងនោះបាន សម្លឹងឃើញខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។ ព្រោះអ្នកវិនិយោគមើលឃើញថា ភូមិ សាស្រ្ត ខេត្តមួយនេះ បង្កភាពងាយស្រួលទាំងផ្លូវគមនាគមន៍ហើយជិតបង្កើយកំពង់ផែអន្តរ ជាតិផងដែរ។ ជាមួយគ្នានោះ លោកឧញ៉ាក៏បានស្នើសុំរាជរដ្ឋាភិបាល ពិសេសខេត្តកំពង់ស្ពឺ ត្រៀមនូវកម្លាំងពលកម្ម និងធនធានមនុស្សគ្រប់គ្រាន់សម្រាប់បម្រើការដល់ដំណើរការ នៅពេលខាងមុខនេះដែរ៕