ឯកឧត្ដម គួច ចំរើន លើកទឹកចិត្តដល់អ្នកបោសសម្អាតទាំងអស់ ខិតខំយកចិត្តទុកដាក់ លើតួនាទីរបស់ខ្លួន


ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម លើកទឹកចិត្តដល់អ្នកបោសសម្អាតទាំងអស់ ខិតខំយកចិត្តទុកដាក់ លើតួនាទីរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រ និងការចូលរួម ពីមហាជនទូទៅ ។ ការបញ្ជាក់បែបនេះ ធ្វើឡើង នៅក្នុងឱកាសដែល ឯក.ឧត្តម ជួបសំណេះសំណាលជាមួយបងប្អូនកម្មករបោសសំអាត នៅក្នុង ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២ កញ្ញា ឆ្នាំ២០១៧ នេះ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ក៏បានជម្រុញឲ្យមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តកំពង់ចាម រៀបចំប័ណ្ណការងារ ដល់បងប្អូនកម្មករ ផងដែរ ។ ដោយឡែក ឯកឧត្តមក៏បានផ្តល់ថវិការដល់បងប្អូនកម្មករចំនួន ៤៧នាក់ ក្នុង១នាក់ចំនួន ២០០០០ រៀលផងដែរ ។