លោកជំទាវ ម៉ែន សំអន បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀម រៀបចំ ពិធីបុណ្យជាតិធំៗចំនួន ២ ដែលនឹងរៀបចំឡើងនៅខេត្តស្វាយរៀង


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំពិធីបុណ្យអុំទូក ពិធីបុណ្យច្រ័តព្រះនង្គ័ល ដែលនឹងរៀបចំឡើងនៅក្នុងខេត្តស្វាយរៀងនាពេលខាងមុខ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០១៧។
កិច្ចប្រជុំនោះផងដែរក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជុំវិញខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធានគណ:ពង្រឹងថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀងផងដែរ។