ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវស្រះទឹកត្រពាំងធំ


នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវស្រះទឹកត្រពាំងធំ ជូនប្រជាពលរដ្ឋ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ គណៈអធិបតីបានអញ្ជើញប្រលែងកូនត្រីចូលទៅក្នុងស្រះទឹក និងដាំដើមឈើជុំវិញបរិវេណស្រះទឹក។
ស្រះទឹកត្រពាំងធំនេះ ជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី មានបណ្តោយប្រវែង ៨០ម៉ែត្រ ទទឹង ៤០ ម៉ែត្រ និងជម្រៅ ៣ ម៉ែត្រ៕