ក្រុមហ៊ុនកែច្នៃរបស់ថៃចូលជួបរដ្ឋមន្ត្រីបរិស្ថានដើម្បីស្វែងយល់ពីការកែច្នៃសំរាម


ឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី06 ខែកញ្ញានេះ បានអនុញ្ញាតឱ្យលោក Chai Vinichbutr អនុប្រធានក្រុមហ៊ុន ROJANA INDSTRIAL PARK PUBLIC CO.,LTDដែលជាក្រុមហ៊ុនថៃ បានចូលជួប និងសំណេះសំណាលនៅទីស្តីការក្រសួងបរិស្ថាន។
ជំនួបនេះគឺដើម្បីស្វែងយល់ពីការកែច្នៃសំរាមទៅជាថាមពលអគ្គីសនីនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះក្រុមហ៊ុនរបស់ថៃដែលមានបំណងចង់វិនិយោគលើការកែច្នៃនៅកម្ពុជានេះ ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យភាគីក្រុមហ៊ុនត្រូវគិតគូរពីការប្រកួតប្រជែងនៃតម្លៃទីផ្សារ៕