ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនYunan Construction and Investment Holding Group Co., Ltd អំពីការវិនិយោគផ្លូវល្បឿនលឿននៅកម្ពុជា


នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Hu Kailin នាយកចាត់ទូទៅ និងជាវិស្វករជាន់ខ្ពស់ ទទួលបន្ទុកផ្នែកវិស្វកម្មអន្តរជាតិ នៃក្រុមហ៊ុនYunan Construction and Investment Holding Group Co., Ltd និងលោកChai Jianhon អនុប្រធានក្រុមហ៊ុន រួមជាមួយនឹងគណៈប្រតិភូក្រុមហ៊ុន មួយចំនួនទៀត ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការវិនិយោគផ្លូវល្បឿនលឿននៅកម្ពុជា។
លោកHu Kailin បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី អំពីចំណាប់របស់ក្រុមហ៊ុនក្នុងការចូលរួមចំណែក ក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាជាពិសេសពាក់ព័ន្ធទៅនឹងការវិនិយោគ ផ្លូវល្បឿនលឿន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រចំពោះក្រុមហ៊ុន ដែលមានបំណងចង់វិនិយោគផ្លូវល្បឿន លឿននៅកម្ពុជា និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនស្វែងយល់ជម្រៅ អំពីលទ្ធភាពនៃការវិនិយោគលើ វិស័យនេះដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនមួយកម្រិតទៀត។