សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ត្រីទី១កម្ពុជា បានដឹកនាំលោកជំទាវ ណារ៉ាផន ច័ន្ទអូចា ទស្សនាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងព្រះបរមរាជវាំង


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ត្រីទី១កម្ពុជា បានដឹកនាំលោកជំទាវ ណារ៉ាផន ច័ន្ទអូចា ភរិយាឯកឧត្តម ប្រាយុទ្ធ ច័ន្ទ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូថៃ ទស្សនាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងព្រះបរមរាជវាំង ព្រមទាំងទស្សនាការសម្តែងរបាំរបស់និស្សិតផងដែរ។
គួរបញ្ជាក់ថា លោកជំទាវ ណារ៉ាផន ច័ន្ទអូចា បានអមដំណើរឯកឧត្តម ប្រាយុទ្ធ ច័ន្ទ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕