ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ អនុញ្ញាតឲ្យលោក Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ចូលជួបសម្តែងការគួរសម


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ បានអនុញ្ញាតឲ្យលោក Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។
នៅក្នុងជំនួបសម្តែងការគួរសមនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិនបានស្វែងយល់ពីលទ្ឋភាព ដើម្បីរឹតចំណងសាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលកម្ពុជា និងសង្គមស៊ីវិលចិន ៕