ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បើកកិច្ចប្រជុំគណៈអភិបាលខេត្ត


ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកណ្ដាល បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ។ ក្នុងកិច្ចប្រជុំខាងលើនេះដែរ មានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត លោកអភិបាលស្រុក-ក្រុង លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងកងកំលាំងប្រដាប់អាវុធទាំងបី ។