អភិបាលរងខេត្តកំពង់ឆ្នាំង ជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរដែនដី គ្រប់លំដាប់ក្នុងស្រុកកំពង់លែងរក្សាសន្តិសុខ ស្ថេរភាព ជូនប្រជាពលរដ្ឋ


កំពង់ឆ្នាំង៖នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិតចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង បានជំរុញអោយសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់លែងត្រូវរក្សាសន្តិសុខ ស្ថេរភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយបានល្អ។

ឯកឧត្តមអភិបាលរងខេត្តកំពង់ឆ្នាំង បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ គណៈបញ្ជាការឯកភាពស្រុកកំពង់លែង នៅសាលប្រជុំសាលាស្រុកកំពង់លែង ដោយមានការចូលរួមពីលោកលោកស្រីអភិបាលអភិបាលរងស្រុកប្រធានអនុប្រធានមន្រ្តីរាជការការិយាល័យជុំវិញ ស្រុកនិងអាជ្ញាធរឃុំចូលរួមផងដែរ។

ឯកឧត្តមបណ្ឌិតចេងញ៉ាន់ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគ្រប់
លំដាប់ថ្នាក់ក្នុងស្រុកកំពង់លែងត្រូវសហការ សាមគ្គីភាពគ្នាអោយបានល្អដើម្បីថែរក្សាសន្តិភាពអោយបានគង់វង្សទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
ប្រឆាំងដាច់ខាតចំពោះ បុគ្គល និងពួកអគតិ ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលចេញមកពីការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ៕