លោក ម៉ននី បណ្ឌិត អញ្ជើញប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង


ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ លោក ម៉ននី​ បណ្ឌិត អភិបាលស្រុក​សីុធរកណ្តាល​ បានអញ្ចើញជា​គណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្នុងពិធីនោះ​ លោកអភិបាល​ បានមានមតិផ្ដាំផ្ញើ​ និងផ្តល់អនុសាសន៍មួយចំនួនដូចជា៖

+​ មេឃុំ​ ជំទប់​ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់​ ត្រូវខិតខំ​ ប្រឹងប្រែង​ ពង្រឹង​ ការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អនិងទាន់ពេលវេលា។

+​ ក្រុមប្រឹក្សាឃុំទាំងអស់​ ទោះមកពីគណបក្សណាក៏ដោយ​  ពេលនេះម៉ោងនេះ​ ត្រូវរួមគ្នាសហការ និងឯកភាពតែមួយ​ ក្នុងការធ្វើការងារបំរើប្រជាជន​ ដោយគ្មានការរើសអើង។

+​ ត្រូវពង្រឹង​ ការងារលិខិតបទដ្ឋានគតិយុទ្ឋ​ និងការងាររដ្ឋបាលមួយចំនួន​ ។

+​ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់​ យាមកាម​ និងល្បាតពេលយប់​ តាមគោលដៅសំខាន់ៗ។

+​ ឆ្លៀតឱកាស​ ពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ​ លោកអភិបាលបានស្នើអោយកងកំលាំង​ ជួយថែរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់បន្ថែម​ និងពិសេសបញ្ហា​ចរាចរណ៍ និងគ្រឿងញៀន​ និងល្បែងសីុសងផ្សេង​ៗ​ ដែលអាចកើតមាន។

ក្នុងពិធីក៏មានការចូលរួមពី ក្រុមប្រឹក្សាឃុំទាំងអស់​, ប៉ុស្ដិ៍រដ្ឋបាលឃុំ, ប្រធានមណ្ឌលសុខភាព, នាយកសាលា និងលោកមេភូមិ និងអនុភូមិទាំង០៥ ភូមិ ក្នុងឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង៕