រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ស្ថានីយ៍បូមទឹកទួលគោកទី១


សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវលេខ ៥៩៨ ត្រឡោកបែកបានជ្រាបថា: ដើម្បីដោះស្រាយបញ្ហាទឹកលិចតំបន់ភូមិសាស្ត្រសង្កាត់បឹងកក់ទី១ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ស្ថានីយ៍បូមទឹកទួលគោកទី១ ដោយសម្រេចបានលទ្ឋផល ៩៥%។
នៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៧នេះវេលាម៉ោង ៩:០០នាទីព្រឹក ការដ្ឋាននឹងចាប់ផ្តើមជីកកាត់ទទឹងផ្លូវលេខ ៥៩៨ ស្ថិតចំពីមុខស្ថានីយ៍បូមទឹក ដោយជីកកាត់ម្តង១ចំហៀងផ្លូវនិងទុកអោយចរាចរយានយន្ត១ចំហៀងផ្លូវ ដើម្បីដាក់តម្លើងបំពង់បូមទឹកក្រោមដីទាំងថ្ងៃ ទាំងយប់ ចំនួន ៥បំពង់ ក្នុងរយៈពេលបញ្ចប់ការងារចំនួន ២ថ្ងៃ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរលើទីតាំងនេះដោយអនុគ្រោះ។