ក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក អញ្ជើញចូលរួមកាន់បិណ្ឌទី៤ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តត្រពាំងចាន់ ស្រុកបរិបូណ៌


កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៤ ឯកឧត្តមហូ ឌីណូក្រុមការងារថ្នាក់កណ្តាលប្រធានក្រុមការងារចុះជួយឃុំត្រពាំងចាន់និង លោកគិត មិនារិទ្ធក្រុមការងារថ្នាក់ខេត្តអនុប្រធានក្រុមការងារចុះជួយឃុំត្រពាំងចាន់ព្រមទាំងលោកលោកស្រីក្រុមការងារថ្នាក់កណ្តាលខេត្តស្រុកឃុំនិងពុទ្ធបរិស័ទបានអញ្ជើញចូលរួមកាន់បិណ្ឌ វេនទី៤ នៅវត្តត្រពាំងចាន់ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌
ខេត្តកំពង់ឆ្នាំង។

ក្នុង ពិធីកាន់បិណ្ឌវេនទី៤នេះផងដែរ ឯកឧត្តមហូឌីណូនិង លោកគិត មិនារិទ្ធ ព្រមទាំងក្រុមការងារបាននាំយកនូវទេយ្យវត្ថុ និងបច្ច័យដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៤ក្នុងឃុំត្រពាំងដែលក្នុងមួយវត្តៗប្រគេននូវអង្ករ៥០គីឡូ
ក្រាម ទឹកសុទ្ធ២កេស មី២កេស ទឹកក្រូច២កេសនិងបច្ច័យ១០ម៉ឺនរៀលផងដែរ។

បន្ទាប់មកឯកឧត្តមហូ ឌីណូ និង លោកគិតមិនារិទ្ធ ព្រមទាំងក្រុមការងារបានបង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបប ប៉ុលពតនិង សូមអោយមន្រ្តីរាជការ និង ប្រជាពលរដ្ឋទាំងអស់ ជួបតែ សេចក្តីសុខគ្រប់ៗគ្នា។

ក្នុងឱកាសនោះឯកឧត្តមហូ ឌីណូនិងលោកគិតមិនារិទ្ធក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាតាមការកំណត់របស់គ.ជ.ប។ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នានិងអប់រំកូនចៅអោយខិតខំរៀនសូត្រនិងជៀសអោយឆ្ងាយពីគ្រឿងញៀននិងបទល្មើសផ្សេងៗដែលខុសច្បាប់៕