រដ្ឋសភា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងដំណឹងផ្លូវការ អំពីមរណភាពរបស់ លោក ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា លោក ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
* សព លោក ជា ចាន់តូ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅផ្ទះលេខ ១៣៥, ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
* ពិធីគោរពវិញ្ញាណក្ខន្ធប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
* សពនឹងត្រូវដង្ហែយកទៅបូជា នៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៣និង០០នាទីរសៀល នៅវត្តបុទុមវត្តី រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការយាង និងអញ្ជើញ សម្តេចព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន ញាតិមិត្តជិតឆ្ងាយនៃសព ចូលរួមពិធីបុណ្យសព តាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕