ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញពិនិត្យការដាក់បង្គោលភ្លើងបំភ្លឺផ្លូវ និង ការតភ្ជាប់ចរន្តអគ្គីសនី


នៅព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានដឹកនាំក្រុមការងារនិងមន្រ្តីសង្កាត់ បានអញ្ញើញពិនិត្យសកម្មភាពដាក់បង្គោលភ្លើងបំភ្លឺផ្លូវ និង ការតភ្ជាប់ចរន្តអគ្គីសនីតាមបណ្តាលផ្លូវម៉ាស៊ីនទឹក ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ឯកឧត្តម ឡេង ប៊ុនតេង បានឧបត្ថម្ភអាហារថ្ងៃត្រង់ ដល់បងប្អូនដែលជាកម្មករដាក់បង្គោលភ្លើងបំភ្លឺផ្លូវ និង ការតភ្ជាប់ចរន្តអគ្គីសនីចំនួន ៤០នាក់ផងដែល ៕