ពីធីជប់លៀងជាផ្លូវការ ជូនថ្នាក់រដ្ឋមន្រ្តីកសិកម្ម និងមន្រ្តីជាន់ខ្ពស់ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកសិកម្មនៃមហាអនុតំបន់មេគង្គលើកទី២


នៅវេលាម៉ោង ៧ រាត្រីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារ អប្សារាផាលេស នៅខេត្តសៀមរាប មានបន្តរៀបចំពីធីជប់លៀងជាផ្លូវការ ជូនថ្នាក់រដ្ឋមន្រ្តីកសិកម្ម និងមន្រ្តីជាន់ខ្ពស់ ហើយនិងវិស័យឯកជន ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកសិកម្មនៃមហាអនុតំបន់មេគង្គលើកទី២ និងការផ្តល់ពានជ័យលាភីជូនដល់វិស័យឯកជន ដែលទទួលបានជោគជ័យក្នុងការប្រកបការងារអាជីវកម្មរបស់ខ្លួន នៅក្នុងមហាអនុតំបន់មេគង្គ ក្នុងការផលិតបន្លែសរីរាង្គ និងការវិចខ្ចប់ផលិតផលកសិកម្ម ស្របតាមគោលបំណងនៃ កម្មវិធីគាំទ្រកសិកម្មស្នូល នៅក្នុងដំណាក់កាលទី ២ និងគុណតម្លៃស្នូលនៃក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់មហាអនុតំបន់មេគង្គ (២០១២-២០២២) ។