លោកជំទាវឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿនព្រមទាំងមន្រ្តីរាជការអញ្ជើញចូលរួមកាន់បិណ្ឌទី៦នៅវត្តព្រះធាតុស្ថិតក្នុងស្រុកសាមគ្គីមានជ័យ


កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នេះ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៦លោកជំទាវឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ ប៉ាល់ យឿន អភិបាល
រងខេត្តនិងលោកជំទាវតុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមលោកស្នងការនគរបាលលោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពក្រុមការងារ អាជ្ញាធរស្រុកសាមគ្គីមានជ័យនិងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមកាន់បិណ្ឌ វេនទី៦នៅវត្តព្រះធាតយស្ថិតក្នុងឃុំពាមស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីកាន់បិណ្ឌវេនទី៦នេះផងដែរលោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន លោកជំទាវ ប៉ាល់ យឿននិង លោកជំទាវតុង ណារី ព្រមទាំងមន្រ្តីរាជ និង ប្រជាពលរដ្ឋ បាននាំយកនូវទេយ្យវត្ថុមួយចំនួន និងបច្ច័យចំនួន១.៧០០.០០០រៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះធាតុ ទុកកសាង សមិទ្ធផលនានាក្នុងវត្ត ហើយបានរាប់បាតនិងវេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ៩អង្គ ក្នុងមួយៗអង្គសាដក១និង បច្ច័យមួយចំនួន៦ម៉ឺនរៀល ភេសជ្ជៈនិង គ្រឿងឧបភោគ បរិភោគ ជាច្រេីនទៀត។

បន្ទាប់មកលោកជំទាវឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន និង លោកជំទាវព្រមទាំងថ្នាក់ ដឹកនាំមន្រ្តីរាជការនិងប្រជាពលរដ្ឋបានបង្សុកូលនិង ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា
និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបប ប៉ុលពតនិង សូមអោយមន្រ្តីរាជការ និង ប្រជាពលរដ្ឋទាំងអស់ ជួបតែ សេចក្តីសុខគ្រប់ៗគ្នា។

ក្នុងឱកាសនោះលោកជំទាវប៉ាល់ យឿន អភិបាលរងខេត្តក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាតាមការកំណត់របស់គ.ជ.ប។ កុំធ្វេីចំណាកស្រុកខុសច្បាប់ និងអប់រំកូនចៅអោយខិតខំរៀនសូត្រនិងជៀសអោយឆ្ងាយពី គ្រឿងញៀននិងបទល្មើសផ្សេងៗដែលខុសច្បាប់និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕