សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុង ពិធីបិទការប្រកួតកីឡាប៉េតង់ ពានរង្វាន់លើកទី១៧


កាលពីរសៀលថ្ងៃទី១១ កញ្ញា ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីបិទការប្រកួតកីឡាប៉េតង់ ពានរង្វាន់លើកទី១៧ របស់សម្តេចក្រឡាហោម ស ខេង នៅពហុកីឡាដ្ឋានជាតិអូរឡាំពិក ។