ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញក្នុងពិធីសូត្រមន្តសម្ពោធដាក់អោយប្រើប្រាស់ស្ពានកំពង់ឪជ្រឹង ស្រុកកោះសូទិន


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិននិងលោកជំទាវ អមដំណើរដោយឯកឧត្តមលោកជំទាវលោក លោកស្រីក្រុមការងារក្រសួងពត៌មាន លោកផេន សុផលអភិបាលនៃគណៈអភិបាលស្រុក លោកហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក និងមន្រ្តីសាលាស្រុកទាំងអស់អញ្ជើញក្នុងពិធីសូត្រមន្តសម្ពោធដាក់អោយប្រើប្រាស់ស្ពានកំពង់ឪជ្រឹងនៅឃុំពង្រ ស្រុកកោះសូទិន ដែរជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមនិងលោកជំទាវដែរចំណាយថវិកាអស់២០.០០០$ ក្នុងឱកាសនេះដែរឯកឧត្តមនិងលោកជំទាវបានឧបត្ថម្ភថវិកាដល់លោកតា លោកយាយក្នុងម្នាក់ៗថវិកា១០.០០០រៀលចំនួន១៥០នាក់។