សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ


នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​ចិន​។
សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយនៅក្នុងពិធី​បុណ្យភ្ជុំបិណ្ឌទាំងអស់គ្នា ហើយសូមបើកបរមានសុវត្ថិភាពគ្រប់ទីកន្លែង៕