តបតាមការអញ្ជើញរបស់ឯកឧត្តម Alvarez pantaleon ប្រធានរដ្ឋសភាសាធារណរដ្ឋហ្វីលីពីននិងជាប្រធានអន្តរសភាអាស៊ានលើកទី៣៨


នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណប្រតិភូជាន់ខ្ពស់សភាកម្ពុជាទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ( AIPA)លើកទី៣៨ដែលប្រារព្ធធ្វើនៅទីក្រុងម៉ានីលសាធារណរដ្ឋហ្វីលីពីនចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៧។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៨ប្រារព្ធធ្វើក្រោមប្រធានបទអាយប៉ានិងអាស៊ាន÷រួមគ្នាដើម្បីការផ្លាស់ប្តូរសម្រាប់ទាំងអស់គ្នា។ នៅក្នុងមហាសន្និបាតនេះនឹងមានកិច្ចប្រជុំជាច្រើនរបស់គណៈកម្មាធិការអាយប៉ាដែលមានដូចជា កិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការរៀបចំនិងកិច្ចប្រជុំរវាងAIPAជាមួយបណ្តាប្រទេសសង្កេតការណ៌៕