ថ្នាក់ដឹកនាំខេត្តសៀមរាបចូលរួមកាន់បិណ្ឌវេណទី៨ នៅវត្តស្វាយ


ទ័យ្យទានវត្ថុ​ មាន អង្ករ ២៥០ គក្រ, មី ២០កេស ,ទឹកក្រូច ១០កេស ,ទឹកសុទ្ធ ១០កេស , ទឹកស៊ីអ៊ីវ ៥ យួរ ,ត្រីខ ៥ យួរ, ស្ករស ១០ គក្រ និង ទឹកដោះគោ ១ កេស, តែ ៣ កញ្ចប់ធំ និងបច្ច័យសម្រាប់វត្តចំនួន ២ លានរៀល ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង នាំយកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ កាលត្រីមាស នៅវត្តស្វាយ ស្ថិតនៅភូមិ វត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៧ ។

ក្នុងឱកាសដែលប្រជា ពុទ្ធបរិស័ទ្ធគោរពធ្វើបុណ្យភ្ជំបិណ្ឌនេះឡើង គឺដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតាបិតា ជីដូនជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោកបានចែកឋានទីកាន់បរលោកខាងមុខ និង ដួងវិញ្ញាក្ខ័ន្តជូនកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង ការពារអភិវឌ្ឍន៍ប្រទេសជាតិ ។

ក្នុងនោះដែរលោកជំទាវ ក៏បានចែកនូវ ក្រណាត់ស និង បច្ច័យ ដល់សីលវ័ន្ត សីលវតី ម្នាក់ៗនូវក្រណាត់ស ១ដុំ បច្ច័យ ១ម៉ឺនរៀលផងដែរ ៕