មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះត្រួតពិនិត្យ និងវាយតម្លៃ ប្រព័ន្ធធារាសាស្ត្រ ចំនួន ០២ កន្លែង ក្នុងខេត្តឧត្តរមានជ័យ


នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ ប្រព័ន្ធធារាសាស្ត្រ ចំនួន ០២ កន្លែង ក្នុងខេត្តឧត្តរមានជ័យ ក្នុងនោះ មាន៖
១. ត្រួតពិនិត្យ វាយតម្លៃ និងប្រគល់ទទួលការងារសាងសង់ឡើងវិញទំនប់អាងទឹក ទឹកជុំ និងសាងសង់សំណង់សិល្បការ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ដែលសម្រេចការងារបាន ១០០% ។
២. ត្រួតពិនិត្យ និងវាយតម្លៃ ការងារជួសជុលឡើងវិញ ទំនប់អាងទឹកតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលសម្រេចការងារបាន ១០០% ។