ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរចំនួន០៦ បានប្តាជ្ញាសន្យាថា មិនដំឡើងថ្លៃឈ្នួលក្នុងរដូវភ្ជំបិណ្យខាងមុខនេះ


នៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិកគណៈ កម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត សមាគមដឹកជញ្ជូន ផ្លូវគោកកម្ពុជា(CAMTA) សមាគមរថយន្តក្រុងកម្ពុជា (CAMBA) និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀតមក ពីវិស័យឯកជន។
ជាលទ្ធផល នៃកិច្ចប្រជុំបានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍ខែសីហា ឆ្នាំ២០១៧ មានចំនួន ២៨៥លើក បណ្តាលឲ្យស្លាប់ចំនួន ១៣៨នាក់ និងរបួសចំនួន៤០៩នាក់ ភាគច្រើននៅខេត្ត កណ្តាល មានអ្នកស្លាប់ចំនួន១៧នាក់ ខេត្តកំពង់ធំ ១៥នាក់ និងខេត្តសៀមរាប១៣នាក់ ។ ចំនួនជនរង គ្រោះជាមធ្យមក្នុងមួយថ្ងៃ ស្លាប់ចំនួន៤.៤៥នាក់ និងរបួសចំនួន១៣.១នាក់។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្តចំនួនបី ដែលមិន ទាន់មានសកម្មភាពកាត់ទ្រុងឡានឱ្យអនុវត្តវិធានការតាមផ្លូវច្បាប់ចំពោះយានយន្តដែលដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ និងរថយន្តកែច្នៃខុសលក្ខណៈបច្ចកទេស ដើម្បីថែទាំផ្លូវថ្នល់ឱ្យមានគុណភាពប្រើ ប្រាស់បានយូរ