សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូនឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតជូនឯកឧត្តម Thach DU ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម និងត្រូវបញ្ចប់បេសកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០១៧នេះ៕ (នៅវិមានរដ្ឋចំកាមន ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០)