ថ្នាក់ដឹកនាំខេត្តសៀមរាបបន្តចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តអង្គរខាងត្បូង ដែលជាវត្តទី៧ ជាមួយបងប្អូនពុទ្ធបរិស័ទ ក្នុងក្រុងសៀមរាប


ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនស៊ុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំង ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការរដ្ឋបាលខេត្តសៀមរាប បានចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តអង្គរខាងត្បូង ដែលជាវត្តទី៧ ជាមួយបងប្អូនពុទ្ធបរិស័ទ ក្នុងក្រុងសៀមរាប ។

ក្នុងនោះបាននាំយកនូវទ័យ្យទានវត្ថុវេប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅក្នុងវត្តកេសរារាម រួមមាន៖ អង្ករ ២៥០ គក្រ មី ១០ កេស ទឹកក្រូច ១០ កេស ទឹកសុទ្ធ ១០ កេស ទឹកស៊ីអ៊ីវ ៥ យួរ ត្រីខ ៥ យួរ ស្ករស ១០ គក្រ និង ទឹកដោះគោ ១ កេស តែ ៣ កញ្ចប់ធំ បច្ច័យសម្រាប់វត្តចំនួន ២ លានរៀល ប្រគេនបច្ច័យព្រះចៅអធិការវត្ត និងព្រះសង្ឃ ២០អង្គ ចំនួន ៤៨ម៉ឺនរៀល និងយាយជី តាជី ៥០នាក់ ម្នាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ១ ម៉ឺនរៀល ផងដែរ ។