សេចក្តីជូនដំណឹង ស្តីពីការបិទចរាចរជាបណ្តោះអាសន្នលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន


សេចក្តីជូនដំណឹង ស្តីពីការបិទចរាចរជាបណ្តោះអាសន្នលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វាចាស់) ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះតទៅ។
ក្រសួងនឹងចាប់ផ្តើមសាងសង់ជួសជុលស្តាឡើងវិញនូវស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វាចាស់) នឹងសុំធ្វើការបង្វែទិសដៅចរាចរណ៍ទ្វេទិសឆ្លងកាត់ទន្លេដោយធ្វើដំណើរតាមស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វាថ្មី) វិញ ។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើចរាចរណ៍ឆ្លងកាត់ មេត្តាជ្រាបជាព័ត៌មាន និងសូមការអធ្យាស្រ័យ សូមមានការអត់ធ្មត់ ដើម្បីក្រុមការងារបច្ចេកទេសអាចដំណើរការសាងសង់ជួសជុលស្ពានចាស់ឲ្យមានភាពល្អប្រសើរ ប្រកបដោយសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់។