លោក ម៉ននី បណ្ឌិត ធ្វើការជួសជុលឈូសឆាយផ្លូវដីរំ១ខ្សែ ដែលរងការខូចខាតដោយសារទឹកភ្លៀង


ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧លោក​ ម៉ននី​ បណ្ឌិត​ អភិបាល​ នៃគណៈអភិបាលស្រុកស៊ីធរកណ្តាល​ និងដោយមានការចូលរួមពី​ លោកអភិបាលរងស្រុក​,​ជំទប់ទី២​ និងក្រុមប្រឹក្សាឃុំព្រៃដើមថ្នឹង​ បក្សប្រជាជនកម្ពុជា, យុវជនបក្សប្រជាជនស្រុក​ និងឃុំ​, ប្រធានការិ អប់រំ​ស្រុក, សសយកស្រុក, លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យព្រៃដើមថ្នឹង ប្រមាណជាង ១០០ នាក់ បានធ្វើការជួសជុលឈូសឆាយផ្លូវដីរំ១ខ្សែ ដែលរងការខូចខាតដោយសារទឹកភ្លៀង ដែលបង្កជាផលលំបាកក្នុងការធ្វើដំណើរ​ របស់ប្រជាជនយើង​។​

ដោយបានឃើញពីផលលំបាកទាំងនេះ​ តាមរយៈលោកអភិបាលស្រុក​ និងដោយមានការឧបត្ថម្ភពីព្រះអង្គ​ ឆឹម​ ចាន់ថា​ គង់នៅកោងស្រែ ឃុំល្វេ​ និងលោក​ទឹម​ ចាន់នី​ សប្បុរសជនឃុំព្រៃដើមថ្នឹង​ ដែលបានជួយជាថវិកា​ ឧបត្ថម្ភដើម្បីទិញដី សម្រាប់ឈូឆាយ ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាជនក្នុងឃុំព្រៃដើមថ្នឹង​ ស្រុកស៊ីធរកណ្តាល​ ។

នេះជាការសបញ្ជាក់អោយឃើញច្បាស់ពីការយកចិត្តទុកដាក់​ របស់ថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា​ ពិសេស​អាជ្ញាធរមូលដ្ឋានដែលតែងតែយកចិត្តទុកដាក់​ និងដោះស្រាយដំរូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់គាត់។