ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីត្រួតពិនិត្យការងារគ្រប់គ្រងឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»


នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងលើកទិសដៅការងារបន្តសំដៅពង្រឹងប្រសិទ្ធភាពគ្រប់គ្រងឧទ្យានជាតិព្រះមុនីវង្សព្រះមុនីវង្ស «បូកគោ» នៅទីស្តីការក្រសួងបរិស្ថាន ដែលមានតំណាងក្រសួង ស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធចូលរួម។
កិច្ចប្រជុំនៅថ្ងៃនេះផ្តោតលើការបន្តដោះស្រាយកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋ និងបន្តជួយក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ឧទ្យានជាតិមួយនេះដើម្បីអាចទទួលបានភ្ញៀវទេសចរណ៍ឱ្យតែច្រើនបន្ថែមទៀត សំដៅឆ្លើយតបទៅនឹងគោលការណ៍អភិរក្សដើម្បីអភិវឌ្ឍន៍-អភិវឌ្ឍន៍ដើម្បីអភិរក្ស៕