ក្រសួងធនធានទឹក និងឧតុនិយម កំពុងចាត់វិធានការដោះស្រាយទឹក ជូនប្រជាពលរដ្ឋ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន


ក្រសួងធនធានទឹក និងឧតុនិយម កំពុងចាត់វិធានការដោះស្រាយទឹកជូនប្រជាពលរដ្ឋ ចំនួន ២០ ភូមិ នៃឃុំសាលាក្រៅ ឃុំស្ទឹងត្រង់ និងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ វិធានការដោះស្រាយនេះ គឺតាមរយៈការប្រើម៉ាស៊ីនបូម និងការប្រើប្រាស់គ្រឿងចក្រ ដើម្បីជីកជាស្រះធំៗ។
នៅក្នុងក្រុងប៉ៃលិន ក៏មានសង្កាត់ ចំនួន ៤ ដែលមានប្រជាពលរដ្ឋ ចំនួន ១.៧២៥ គ្រួសារ កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ផងដែរ ។ ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងរៀបចំមធ្យោបាយអន្តរាគមន៍ ៕
Pailin 31-3-2016 (1)                                                  Pailin 31-3-2016 (2)
Pailin 31-3-2016 (3)                                                  Pailin 31-3-2016 (4)