មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ចុះកាយកំប្លោក ត្រឹប និងពពួកវារីរុក្ខជាតិនានាក្នុងខេត្តកំពង់ស្ពឺ


នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នាំយកគ្រឿងបន្តចុះកាយកំប្លោក ត្រឹប និងពពួកវារីរុក្ខជាតិនានា ដែលធ្វើឲ្យរាំងស្ទះរំហូរទឹកនៅតាមដងប្រឡាយមេរលាំងជ្រៃខាងត្បូង ។