មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលប្រព័ន្ធធារាសាស្ត្រ ចំនួន ២ ប្រព័ន្ធ ក្នុងខេត្តកំពង់ស្ពឺ


ព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលប្រព័ន្ធធារាសាស្ត្រ ចំនួន ២ ប្រព័ន្ធ ក្នុងខេត្តកំពង់ស្ពឺ ដែលទើបបញ្ចប់ការសាងសង់ឡើងវិញជាស្ថាពរ រួមមាន ៖
១- ទំនប់អាងទឹកស្វាយ និងសំណង់សិល្បការ ស្ថិតក្នងឃុំស្រង់ ស្រុកគងពិសី ។
២- ប្រឡាយមេភូមិរាំង និងសំណង់សិល្បការ ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី ។