មេទ័ពវ័យក្មេងកម្ពុជា ជួបមេទ័ពបារាំង


សាធារណរដ្ឋបារាំង, ថ្ងៃព្រហស្បតិ ទី ២៨ កញ្ញា ២០១៧​ ឯកឧត្ដម​ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ​ និងជាមេបញ្ជាការរងកងទ័ពជើងគោក​ ជួបជាមួយឧត្តមនាវីឯក Herve de Bonnaventure អគ្គនាយករង អគ្គនាយកដ្ឋានទាក់ទងអន្តរជាតិនិង​យុទ្ធសាស្រ្ត នៃក្រសួងការពារជាតិបារាំង និង ឧត្តមសេនីយ៏ទោ Patrick Collet មេបញ្ជាការកងពលតូចឆ័ត្រយោងទី១១ របស់កងទ័ពបារាំង ដើម្បីពិភាក្សាការងារមួយចំនួនទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃ ប្រទេសទាំងពីរ បារាំងនិងកម្ពុជា។