ឯកត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធីបតីក្នុងពិធីសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្តដល់សិស្សដែលបានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៥២នាក់


នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ឯកត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជាអធីបតីក្នុងពិធីសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្តដល់សិស្សដែលបានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៥២នាក់ ក្នុងនោះនិទ្ទេស A ១នាក់ មកពីវិទ្យាល័យ ជីហែ ទទួលបានម៉ូតូថ្មី ចំនួន០១គ្រឿង និងថវិការចំនួនម្ហៃមឺុនរៀល និទ្ទេស B ចំនួន ០៥នាក់ ទទួលបានកំព្យូទ័រម្នាក់០១គ្រឿង និងថវិការចំនួន១០០ ០០០រៀល និទ្ទេស C ដល់ E ១៤៦នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៥០ ០០០រៀល លោកនាយកសាលា និងលោកគ្រូអ្នកគ្រូចំនួន ៥៤នាក់ មកពីវិទ្យាល័យទាំង០៤ ក្នុងស្រុកកោះសូទិន ទទួលបានថវិកាម្នាក់១០០ ០០០រៀល រួមទាំងកងកម្លាំងសមត្ថកិច្ចទាំង០៣អង្គភាពទទួលបានថវិកា ៣០០ ០០០រៀល ផងដែរ។