ពិធីប្រកួតប្រជែងស្មូតកំណាព្យ និងតែងនិពន្ធ ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០១៧


រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​២០១៧ នៅ​អគារ​រដ្ឋបាល​ថ្មី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រារព្ធ​ពិធី​​ប្រកួត​ប្រជែង​ស្មូត​កំណាព្យ និង​តែង​និពន្ធ​ ដើម្បី​អបអរ​សាទរ​ទិវា​គ្រូ​បង្រៀន ៥ តុលា ២០១៧ ក្រោម​អធិបតីភាព លោក​ជំទាវ ចាន់ ធី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក​ជំទាវ ទន់ សាអ៊ីម អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម លោក លោកស្រី ប្រធាន​នាយកដ្ឋាន សាស្ត្រាចារ្យ មន្ត្រី​អប់រំ​ និង​លោក​គ្រូ អ្នក​គ្រូ បេក្ខជន បេក្ខនារី ចូលរួម​ប្រកួត។
ក្រសួង​បាន​បង្កើត​ការ ប្រកួត​ប្រជែង​ស្មូត​កំណាព្យ និង​តែង​និពន្ធ​តាម​បណ្ដាល​រាជធានី ខេត្ត ដោយ​ជ្រើសរើស​ជយលាភី​លេខ១ ផ្នែក​ស្មូត​កំណាព្យ និង​លេខ​១​ផ្នែក​តែង​និពន្ធ យក​មក​ប្រកួត​បន្ត​នៅ​ថ្នាក់​ជាតិ ដើម្បី​ពាន​រង្វាន់​ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ និង​ពាន​រង្វាន់​សម្ដេច​ព្រះសង្ឃ​រាជ ជួន ណាត នៅ​ថ្ងៃ​ប្រារព្ធ​ពិធី។ ការ​ប្រកួត​ប្រជែង​នេះ​រយៈពេល​២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧។