ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះត្រួតពិនិត្យ និងវាយតម្លៃការងារជួសជុលប្រព័ន្ធស្រោចស្រពក្នុងខេត្តត្បូងឃ្មុំ


នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៧ ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារជួសជុលបន្ទាន់ប្រព័ន្ធស្រោចស្រពចំនួន ០២ កន្លែង ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោយបញ្ចប់ជាស្ថាពរ ដែលរួមមាន៖
១. ប្រព័ន្ធស្រោចស្រព បុស្សូ មានទីតាំងស្ថិតក្នុងឃុំចក ។
២. ប្រព័ន្ធស្រោចស្រព ជ្រៃសុខុំ មានទីតាំងស្ថិតក្នុងឃុំដំរិល ។