លោក ពិន ប្រាកដ អភិបាលរងខេត្តបន្តដឹកនាំក្រុមការងារចុះស្តារប្រព័ន្ធបង្ហូរទឹកភ្លៀងដែលចនលិចផ្លូវ


រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ លោក ពិន ប្រាកដ អភិបាលរងបានដឹកនាំក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអ្នកពាក់ព័ន្ធបានបន្តចុះស្តារប្រព័ន្ធបង្ហូរទឹកភ្លៀងដែលបានជនលិចផ្លូវក្នុងក្រុងសៀមរាប។
ការស្តារប្រព័ន្ធរំដោះទឹកនៅឃុំកណ្តែក ស្រុកប្រាសាទបាគង (តំបនស្វាយធំ) ផ្លូវ៦០ម៉ែត្រ និងមួយចំណុចទៀតចាប់ពីចំណុចស្តប់សាលាគ្រួសរហូតដល់រង្វល់មូលវិទ្យាល័យសម្តេចឪ (ផ្លូវទៅព្រលានយន្តហោះ) ដើម្បីរំដោះទឹកលិចពីខាងជើងផ្លូវ។
ក្រោយពីកាយប្រព័ន្ធរំដោះនេះ យើងសង្កេតឃើញថាមានការស្រកចុះអស់មួយចំនួនធំ ជាមួយគ្នានេះក្រុមការងារបានបន្តរកចំណុចណាដែលធ្វើអោយមានការស្ទះប្រព័ន្ធបង្ហូរទឹកនេះ ដើម្បីកាយអោយមានមុខទឹកហូរជៀសវាងមានការជនលិចផ្លូវបន្តទៀត។
ជាមួយគ្នានេះ អាជ្ញាធរខេត្តសូមអំពាវបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចាក់ដីសាងសង់ផ្ទះ ឬចូលផ្ទះសូមមេត្តារៀបចំប្រព័ន្ធលូអោយបានត្រឹមត្រូវ និងត្រូវបច្ចេកទេសដែលអាជ្ញាធរណែនាំ៕