ឯកឧត្តម នូ សុវត្ថិ បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យគម្រោងសាងសង់ផ្លូវថ្នល់ ក្នុងខេត្ត ព្រះវិហារ និងសៀមរាប


ឯកឧត្តម នូ សុវត្ថិ រដ្ឋលេខាធិការ បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យគម្រោងសាងសង់ផ្លូវថ្នល់ ក្នុងខេត្ត ព្រះវិហារ និងសៀមរាប នាថ្ងៃទី២ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧៖
១. គម្រោងសាងសង់ផ្លូវខេត្តលេខ ២៦២៦ ក្រាលកៅស៊ូបាចថ្មពីរជាន់ (DBST) ប្រវែង ៥ ៨០០ ម ទទឹង ៧ម ស្ថិតក្នុងភូមិអូរជុញ ឃុំតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលសាងសង់ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ។ បច្ចុប្បន្ននេះ ការងារ សម្រេច បាន ប្រមាណ ៩៥% ។
២. គម្រោងសាងសង់ផ្លូវខេត្ត ក្រាលកៅស៊ូបាចថ្មពីរ(DBST) ប្រវែង ៤ ៥០០ម ទទឹង ៦ម ស្ថិតក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ។ បច្ចុប្បន្ននេះ ការងារសម្រេច បាន ៩០% ។