ឯកឧត្តម ប៊ុន ហ៊ាន ដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្ត្រ និងបណ្តាផ្លូវទឹកសំខាន់ៗក្នុងខេត្តកំពង់ធំ


នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៧ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឺក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្ត្រ និងបណ្តាផ្លូវទឹកសំខាន់ៗក្នុងខេត្តកំពង់ធំ ។ សូមបញ្ជាក់ផងដែរថា បរិមាណភ្លៀងដែលបានធ្លាក់ច្រើនជាបន្តបន្ទាប់កន្លងមកនេះ បានធ្វើស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្ត្រ ក៏ដូចជាបណ្តាផ្លូវទឹកនានាក្នុងខេត្តកំពង់ធំ មានការកើនឡើង ។ ទន្ទឹមនឹងការធ្លាក់ភ្លៀងច្រើនជាបន្តបន្ទាប់នេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំដល់មន្ត្រីបច្ចេកទេសរបស់មន្ទីរ ឱ្យបន្តយកចិត្តទុកដាក់ចុះតាមដានជាប្រចាំនូវស្ថានភាពទឹក និងធ្វើការគ្រប់គ្រងឱ្យបានល្អ ដើម្បីបញ្ជៀស និងកាត់បន្ថយឱ្យបានជាអតិបរមានូវការខូចខាតទៅលើហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រផង និងថែរក្សាទឹកទុកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលជូនបងប្អូនប្រជាកសិករផង ៕