ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធមេកានិកបើក-បិទទ្វារទឹកនៃប្រព័ន្ធធារាសាស្រ្តកង្ហតខេត្តបាត់ដំបង


ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៧ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធមេកានិកបើក-បិទទ្វារទឹកនៃប្រព័ន្ធធារាសាស្រ្តកង្ហត ស្ថិតក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។